ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរំឭកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ ឱ្យទទួលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ដ្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍសេដ្ធកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ការរំឭកគុណបែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត…
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ។ មហាសន្និបាតភាគហ៊ុនិកលើកទី១១ នេះ ក៏មានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត៕
ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌រំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីអនុប្រធាន (គ.ជ.គ.ម), អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។ ក្នុងជំនួបស្វាគមន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា…
ទូតឥណ្ឌាប្រចាំកម្ពុជា ទទួលស្គាល់ថា ខេត្តរតនគិរី ពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយទៅថ្ងៃអនាគតនឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល ដែលខេត្តរតនគិរីមាន ជាពិសេសសក្តានុពលលើវិស័យទេសចរណ៍ ក្នុងនោះអភិបាលខេត្តបានបង្ហាញពីទីតាំងអេកូទេសចរណ៍ជាច្រើនជាពិសេសរមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា…
ឯកឧត្តមបណ្ឌិត ចាយ បូរិន អនុញ្ញាតឱ្យ ប្រធានតំបន់អាស៊ីនៃសាសនាចក្រប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារនិងជម្រាបលា
(រាជធានីភ្នំពេញ) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសវនាការ ជាមួយ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង។ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder…
អភិបាលខេត្តបាត់ដំបង បន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online)
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោក តាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា ឆ្នាំ២០២៦។ ដែលកិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ, សម្តេចស្នើឱ្យមន្ត្រី និងតំណាងរាស្ត្រ ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមន្ត្រី និងតំណាងរាស្ត្រ ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ។ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរដែលយើងបានសួរ ថាអ្នកចូលកាតព្វកិច្ចនេះ ហាក់ដូចជាបន្ទុក ត្រូវធ្វើយ៉ាងម៉េច ផ្លាស់ប្តូរផ្នត់គំនិតនេះ។ ការចូលកាតព្វកិច្ច គឺជាមហាកិត្តិយស…
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍សរុបចំនួន ៥៥រូប។ តាមរយៈរបាយការណ៍របស់ លោក…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅភាគីថៃ៖ អ្វីដែលភាគីថៃលើកឡើងវាផ្ទុយស្រឡះពីសកម្មភាពរបស់ខ្លួន, កម្ពុជាដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារទៅភាគីថៃថា អ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានលើកឡើងគឺវាផ្ទុយស្រឡះពីអ្វីដែលជាសកម្មភាពរបស់ថៃលុបចោល MOU2001 ដោយឯកតោភាគី កម្ពុជាដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា…
ប្រធានអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃ
ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សបន្ទុក លើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងរថយន្តផ្លូវជាតិលេខ៥ ដែលពួកឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្ត្រីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន…
